Project Description

អគារស្ថាបនា

សាលរង់ចាំឯកជនដែលស្ថិតក្នុងអគារស្ថាបនាកម្ពស់២២ជាន់មានផ្តល់ជូនលោកអ្នកនូវបទពិសោធន៍សេវាកម្មហិរញ្ញវត្ថុដ៏ពិសេសបំផុត។​ យើងបើកបម្រើការពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ៤:៣០ ល្ងាច នៅជាន់ទី ១ ទីតាំងក្នុងអគារស្ថាបនា

ប្រអប់បញ្ញើសុវត្ថិភាព

តើលោកអ្នកកំពុងតែបារម្ភមែនទេថា ឯកសារសំខាន់ៗ និងទ្រព្យសម្បត្តិមានតម្លៃរបស់លោកអ្នក អាចនឹងត្រូវខូចខាត ឬបាត់បង់នៅពេលណាមួយតើមានមធ្យោបាយបែបណាដើម្បីការពារវត្ថុមានតម្លៃរបស់លោកអ្នកទាំងនោះ ដោយទទួលបានការធានាប្រកបដោយទំនុចិត្តខ្ពស់ មិនថាក្នុងកាលៈទេសៈណាក៏ដោយ? តាមរយៈប្រអប់បញ្ញើសុវត្ថិភាពរបស់ ធនាគារ ស្ថាបនា លោកអ្នកនឹងទទូលបាននូវភាពកក់ក្ដៅ​ជាមួយនឹងទំនុកចិត្ត​​ខ្ពស់ដើម្បីប្រាកដប្រជាថាឯកសារសំខាន់ៗ និងទ្រព្យសម្បត្តិមានតម្លៃរបស់លោកអ្នក ត្រូវបានការពារដោយសុវត្ថិភាពជាមួយប្រអប់សុវត្ថិភាពស្តង់ដារខ្ពស់។ 

លក្ខណៈពិសេសនៃប្រអប់បញ្ញើសុវត្ថិភាព និងកម្រៃសេវា 

  *ទំហំ  ប្រភេទ  កម្រៃសេវា (ជាប្រាក់ដុល្លារអាមេរិក) ប្រចាំឆ្នាំ 
១  ៣”x៥”  គ្រឿងអលង្ការ  ៧០ 
២  ៥”x៥”  គ្រឿងអលង្ការ  ១០០ 
៣  ៣”x១០”  គ្រឿងអលង្ការ&ឯកសារ  ១៨០ 
៤  ៥”x១០”  គ្រឿងអលង្ការ&ឯកសារ  ៣២០ 
៥  ១០”x១០”  គ្រឿងអលង្ការ&ឯកសារ  ៦៤០ 
** 
  • កម្រៃសេវាខាងលើ ត្រូវរាប់បញ្ចូលអាករលើតម្លៃបន្ថែម 
  • កម្រៃសេវា អាចត្រូវបានពិនិត្យឡើងវិញឬកែប្រែតាមសេចក្ដីសម្រេច​របស់ធនាគារ​ស្ថាបនា​​ដោយ​​​ពុំមានការ​ជូន​ដំណឹងជាមុន។ 

 

កម្រៃសេវាផ្សេងៗ 

ប្រភេទ  កម្រៃសេវា (ជាប្រាក់ដុល្លារអាមេរិក) 
ការប្ដូរកូនសោ ករណីបាត់បង់កូនសោ  ១២០  
ការបើកប្រអប់សុវត្ថិភាពដោយពុំមានកូនសោ  ២៥០ 
ការចូលត្រួតពិនិត្យជាក់ស្ដែង  ឥតគិតថ្លៃ (២ ដងក្នុងមួយខែ) 
  ៥ ដុល្លារ (ច្រើនជាង ២ ដងក្នុងមួយខែ) 
**  ការគណនាតម្លៃនេះ រួមទាំងអាករលើតម្លៃបន្ថែម លើកលែងសេវាចូលត្រួតពិនិត្យ។ 

 

អត្ថប្រយោជន៍ 

  • ឯកសារសំខាន់ៗ ទ្រព្យសម្បត្តិមានតម្លៃ និងឯកសារជាច្រើនទៀត ត្រូវបានរក្សាទុកដោយសុវត្ថិភាព​ជាមួយការធានា​ប្រកបដោយទំនុបចិត្តខ្ពស់ 
  • លោកអ្នកអាចធ្វើដំណើរកម្សាន្ដដោយសេរី ដោយគ្មានការបារម្ភ 
  • សេវាកម្មងាយស្រួល និងរហ័សទាន់ចិត្ត 
  • ប្រអប់បញ្ញើសុវត្ថិភាពមានទំហំផ្សេងៗច្រើនជម្រើស 
  • ការធានារ៉ាប់រងមានរហូតដល់ ១ លានដុល្លារ

លក្ខខណ្ឌតម្រូវ 

  • បុគ្គលមានសមត្ថភាព (និវេសនជន និងអនិវេសនជន) 
  • តម្រូវឱ្យបើកគណនីជាមួយធនាគារស្ថាបនា 
  • អត្តសញ្ញាណប័ណ្ណមានសុពលភាព ឬលិខិតឆ្លងដែនដែលមានសុពលភាព ឬឯកសារផ្សេងទៀត 
  • បានបំពេញពាក្យស្នើសុំរបស់ធនាគារស្ថាបនា 
  • សិទ្ធិទទួលបាន៖ 
    • ការបែងចែកផ្នែកធនាគារ Premier 
    • ការបែងចែកក្រុមហ៊ុន (រួមទាំងក្រុមប្រតិបត្តិ) 

របៀបដាក់ពាក្យ 

  • សូមអញ្ជើញទៅកាន់សាខាណាមួយដែលនៅជិតលោកអ្នកបំផុតឬទូរស័ព្ទមកយើងខ្ញុំតាមលេខ ០៩៦ ២១៩​ ៩៩៩៩ សម្រាប់ព័ត៌មានបន្ថែម  
  • សម្រាប់អាស័យដ្ឋានសាខារបស់យើងសូមចូលមើលគេហទំព័រ ទីតាំង ធនាគារ ស្ថាបនា  
  • ឬបំពេញសំណុំបែបបទសំណួរតាមអ៊ិនធណេតនៅក្នុងគេហទំព័រ ធនាគារ ស្ថាបនា  ក្រុមការងាររបស់យើងខ្ញុំនឹងទាក់ទងលោកអ្នកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន